កម្ពុជា​សូម​ស្វាគមន៍! នាវាទេសចរណ៍​ VIKING ORION សញ្ជាតិ NORWAY ដែលបានចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​

(ខេត្ត​ព្រះសីហនុ)​: នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៦៥ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុង គោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

នាវាទេសចរណ៍នេះ មាននារិកសរុបចំនួន ៤៦៧ នាក់ (ស្រី ១១៦ នាក់) មាន ៣០ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨២២ នាក់ (ស្រី ៤៣៩ នាក់) មាន ២៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែល មានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦២៩ នាក់) ហើយ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅ វេលាម៉ោង ២០:០០ នាទី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង