ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ធ្វេីបទបង្ហាញសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦»។

(រាជធានី​ភ្នំពេញ)​: នៅល្ងាច​ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០២៦​នេះ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានធ្វេីការបង្ហោះសំណេរលេីបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ឯកឧត្តម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

ឯកឧត្តម​ នេត្រ​ ភក្ត្រា​: សន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦»។ ក្នុងរយៈពេលឆ្នាំកន្លងទៅនិងបន្តមកដើមឆ្នាំ២០២៦ នេះ ការស្ទង់មតិបានផ្តល់លទ្ធផលឱ្យឃើញថា ៨០,៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិតំណាងឱ្យអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានថា មានភាពល្អប្រសើរ។ ៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ ៧៥,២៦% បានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង