លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត

(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការ កងអនុសេនាធំចល័ត ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម ៖
១-ជំនាញត្រៀមរៀបចំធ្វើផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ដែលគ្រោងចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ក្នុងភូមិសាស្ត្រខេត្តតាកែវ
២-ជំនាញត្រៀមរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធិននិវត្តន៍ និងគោលការណ៍៥មិន/៥ត្រូវ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ធ្វើផែនការល្បាតចល័ត ក្នុងភូមិសាស្ត្រទទួលខុសត្រូវ,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline 1212)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តចុះអនុវត្តផែនការការងារបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,កម្លាំងតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក បន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមបណ្តាសាលារៀនពេលចូល និងចេញពីសាលា,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
ផ្សាយ:ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តតាកែវ(FB)









