អភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រះសីហនុ ចុះពិនិត្យការដ្ឋានផ្លូវថ្មីតាមបណ្តោយឆ្នេរកែវផុស១ ប្រវែង ៣,៧០០ម៉ែត្រ ស្ថិតនៅ ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​: នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រះសីហនុ ចុះពិនិត្យការដ្ឋានផ្លូវថ្មីតាមបណ្តោយ ឆ្នេរកែវផុស១ ចំនួន ២ខ្សែ ដែលខ្សែទី១ មានប្រវែង ៣ ៧០០ម៉ែត្រ និងខ្សែទី២ មានប្រវែង ៨៧០ ម៉ែត្រ ស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។

ការចុះពិនិត្យផ្ទាល់របស់ថ្នាក់ដឹកនាំគឺបានបង្ហាញពី ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការ អភិវឌ្ឍនៅមូលដ្ឋាន។ ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ បាន សម្តែងនូវក្តីត្រេកអរជាខ្លាំងចំពោះសមិទ្ធផលផ្លូវថ្មីនេះ ដែល នឹងជួយផ្លាស់ប្តូរមុខមាត់ភូមិឋានរបស់ពួកគាត់ឱ្យកាន់តែ មានការអភិវឌ្ឍ និងមានភាពស៊ីវិល័យនាពេលឆាប់ៗខាង មុខនេះ៕

ខ្សែផ្លូវដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នេះ មាន ប្រវែងសរុប ៣,៧០០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងរក្សារទុក ចំណីផ្លូវម្ខាងៗ ១០ម៉ែត្រ (សរុបទទឹងផ្លូវ ៤០ម៉ែត្រ) ដែល មានទីតាំង តភ្ជាប់តាមបណ្តោយឆ្នេរកែវផុស១ ស្ថិតក្នុងភូមិ ឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដើម្បី បម្រើឱ្យវិស័យដឹកជញ្ជូន សម្រួលការធ្វើដំណើររបស់ប្រជា ពលរដ្ឋ និងប្រែក្លាយតំបន់ឆ្នេរឱ្យទៅជាតំបន់ទេសចរណ៍ដ៏ ទាក់ទាញ។

គួរបញ្ជាក់ដែលថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅ តំបន់នេះ គឺជាការឆ្លើយតបទៅនិងចក្ខុវិស័យរបស់រាជ រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាសំដៅ ជំរុញ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ឧស្សហកម្មពហុបំណង។ តាមរយះការកសាងផ្លូវតាមតំបន់ ឆ្នេរនេះគឺជាការតភ្ជាប់រវាងស្រុកស្រែអំបិល ខេត្តកោះកុង ទៅនិងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាពិសេសស្រុក ស្ទឹងហាវ ត្រូវបានកំណត់ជាតំបន់ឧស្សាហកម្មដែលមាន សក្តានុពលនៃខេត្តព្រះសីហនុ។

 

ផ្សាយ​:ថ្ងៃទី​៣០ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​

 

 

ព័ត៌មានដែលជាប់ទាក់ទង