កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់ បង្ក្រាបទីតាំងKTV មួយកន្លែងដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣ ក្នុងនោះមាន នារី៣៩នាក់ និងបុរស១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិង អនីតិជន។

(រាជធានីភ្នំពេញ): នៅវេលាម៉ោង១២:០០នាទី យប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់ ចូលបង្ក្រាប ទីតាំង KTV មួយកន្លែងដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣ ក្នុងនោះមាន នារី៣៩នាក់ និងបុរស១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិង អនីតិជន ទីតាំងនេះស្ថិតនៅតាម បណ្តោយផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពេលប្រតិបត្តិការរួច កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ នារីទាំងអស់ទៅ បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើ ការសាកសួរ និងបន្តតាមនីតិវិធីច្បាប់។
ផ្សាយ:ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
Credit:FN

