លោក​មីន​ ចាន់ធី​ ប្រធាន​សមាគមស​ម្ពន្ធ័យុវជនសារព័ត៌មានដេីម្បីសន្តិភាព​ បានអញ្ជើញចូលរួមកម្មវិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា​ នៅសួនជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន.

(រាជធានី​ភ្នំពេញ)​: លោកមីន​ ចាន់ធី​ ប្រធាន​សមាគមស​ម្ពន្ធ័យុវជនសារព័ត៌មានដេីម្បីសន្តិភាព បានអញ្ជេីញ​ចូលរួមក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា​ ក្រោមអធិបតីភាព​ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងអ្នកសារព័ត៌មាន ក្នុងឱកាសនៃខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » និងការតាំងពិព័រណ៍រូបថត ស្តីពីតួនាទីអ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅសួនច្បារជ័យមង្គលព័ត៌មាន ស្ថិតក្នុងទីស្ដីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា, តំណាងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនរូប។

 

ផ្សាយ​:ថ្ងៃទី​៣ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

📷​ក្រសួង​ព័ត៌មាន​

 

ព័ត៌មានដែលជាប់ទាក់ទង