លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​ន​ ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ​បាន​អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online SCams) តាមរយៈកម្មវិធី Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

(ខេត្តព្រះសីហនុ)​: នារសៀល ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​ន​ ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ​បាន​អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online SCams) តាមរយៈកម្មវិធី Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ (ជាន់ទី១)៕

ក្នុង​កិច្ច​ប្រជុំ​នេះ​ដឹកនាំដោយ​លោក​ មីន​ កុម្ភ​: អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងជា​គណៈមេ​បញ្ជាការឯកភាព​ខេត្តតំណាង ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ រួមទាំង​វត្តមាន​ឯកឧត្តម​ស្នងការ​ខេត្ត​ព្រះសីហនុ​ ស្នងការរង និងឯកឧត្តម​ លោកជំទាវ​ មន្ត្រី​ជំនាញជាច្រេីនរូបទៀត៕

 

ផ្សាយ​:ថ្ងៃទី​៤ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង