
(ខេត្តឧត្តរមានជ័យ): រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌ ពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាព សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងមានវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនរូប នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ។
គោលបំណងនៃពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្តេចគ្រុឌពី ខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ គឺដើម្បីសុំ សេចក្តីសុខ សិរីសួស្តី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសដើម្បីឱ្យបារមីនៃវត្ថុសក្ការៈ ជួយការពារថែរក្សាទឹកដីឱ្យបានត្រជាក់ត្រជុំ និងមានសន្តិភាព ជានិច្ចនិរន្តរ៍បារមីនៃវត្ថុសក្ការៈជួយការពារថែរក្សាទឹកដីឱ្យបាន ត្រជាក់ត្រជុំ និងមានសន្តិភាពជានិច្ចនិរន្តរ៍ និងសម្តែងនូវកតញ្ញូតាធម៌ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរូបសំណាក់ព្រះវិស្ណុ គង់លើស្តេចគ្រុឌ ដែលជាមរតកសិល្បៈវប្បធម៌ដ៏វិសេសវិសាល របស់បុព្វបុរសខ្មែរ និងដើម្បីនាំយកទៅតម្កល់ទុកជាទីសក្ការៈ នៅកន្លែងដើមវិញផងដែរ។
ផ្សាយ:ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
រូបថត៖ AKP-ឧត្តរមានជ័យ













