ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ស​ រដ្ឋា​ អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

(ខេត្ត​ព្រះសីហនុ)​: នារសៀលថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ស​ រដ្ឋា​ អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ ៕

សូម​បញ្ជាក់កិច្ចប្រជុំនេះដឹកនាំដោយ លោក​ មីន​ កុម្ភះ អភិបាល​រងនៃគណ:អភិបាល​ខេត្ត​ព្រះសីហនុ​ និងជាគណ:បញ្ជាការ​ឯកភាព​ខេត្ត​ តំណាង​ ឯកឧត្តម​ ម៉ាង​ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងវត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍​ត្រី​ ព្រះ​រាជអាជ្ញា​រង​ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រេីនរូបទៀត៕

 

ផ្សាយ​:ថ្ងៃទី​៤ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​Sar​ Ratha(FB)

 

ព័ត៌មានដែលជាប់ទាក់ទង