ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានប្រើប្រាស់រូបភាពកែច្នៃដោយបច្ចេកវិទ្យា AI និងខ្លឹមសារបំភាន់ការពិត ពាក់ព័ន្ធនឹងសកម្មភាពរបស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវបានចែកចាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះរបស់គេហទំព័រហ្វេសប៊ុកដែលមានឈ្មោះជាភាសាចិន 东南亚资讯 (ព័ត៌មានអាសុីអាគ្នេយ៍) ។

(ខេត្តព្រះសីហនុ): នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មុននេះបន្តិចនៅលេីបណ្តាញទំនាក់ទំនងផ្លូវការរបស់ស្នងការដ្ឋាននគរបាលខខេត្តព្រះសីហនុ បាន បដិសេធ និង ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានប្រើប្រាស់រូបភាពកែច្នៃដោយបច្ចេកវិទ្យា AI ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
សេចក្តីបំភ្លឺ និងច្រានចោលព័ត៌មានមិនពិត
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានប្រើប្រាស់រូបភាពកែច្នៃដោយបច្ចេកវិទ្យា AI និងខ្លឹមសារបំភាន់ការពិត ពាក់ព័ន្ធនឹងសកម្មភាពរបស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវបានចែកចាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះរបស់គេហទំព័រហ្វេសប៊ុកដែលមានឈ្មោះជាភាសាចិន 东南亚资讯 (ព័ត៌មានអាសុីអាគ្នេយ៍) ។
ខ្លឹមសារ និងរូបភាពខាងលើ គឺជាការបង្កើតឡើងដោយគ្មានមូលដ្ឋានពិតប្រាកដ ក្នុងចេតនាបំពុលព័ត៌មាន សាធារណមតិ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងតម្លាភាពលើស្ថាប័នអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន កុំជឿ កុំចែកចាយ និងកុំបន្តផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានបំភាន់ការពិត ដែលអាចនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់អង្គភាពមានសមត្ថកិច្ច។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវរកម្ចាស់គណនី និងអ្នកពាក់ព័ន្ធក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សូមអរគុណ!
ផ្សាយ:ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ(FB)

