ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានសាខាកាកបាទក្រហមខេត្តក្រចេះ អញ្ជើញជាអធិបតីប្រារព្ធពិធី អបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ នៃកាកបាទក្រហមកម្ពុជាក្រោមប្រធានបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
(ខេត្តក្រចេះ): នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានសាខាកាកបាទក្រហមខេត្តក្រចេះ បានអញ្ជេីញជាអធិបតីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ នៃកាកបាទក្រហមកម្ពុជាក្រោមប្រធានបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅខេត្តក្រចេះ។
នាឱកាសនោះដែរ ក្នុងនាមឯកឧត្តមជាប្រធានសាខាកាកបាទក្រហមខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាចូលរួមក្នុងចលនាមនុស្សធម៌នេះ។
ផ្សាយ:ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷 ឡុង ដេវីត