ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក 553នាក់ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្ស ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កំពង់ចាម និងសង្កាត់ បឹងកុក 553នាក់ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះ គណបក្ស ដែលទើបប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិក ថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស ដើម្បី គណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានយូរអង្វែង។
ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កំពង់ចាម និងសង្កាត់ បឹងកុក 553នាក់ នាព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2026។
ផ្សាយ:ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ប្រជាជនខេត្តកំពង់ចាម(FB)













