ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ចេញសេចក្ដី​ប្រកាស​ព័ត៌មានពាក់ព័ន្ធក្រុមក្មេងទំនើង០១ក្រុមមានគ្នាចំនួន០៧នាក់ ធ្វើសកម្មភាពយកដុំថ្មគុបម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាត ហើយជិះគេចខ្លួន នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ។​

សេចក្តីប្រកាសព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធក្រុមក្មេងទំនើង០១ក្រុមមានគ្នាចំនួន០៧នាក់ ធ្វើសកម្មភាពយកដុំថ្មគុបម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាត ហើយជិះគេចខ្លួន នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ។

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវក្រុមក្មេងទំនើងខាងលើ ឈានដល់ឃាត់ខ្លួនបានចំនួន០៥នាក់៖

ករណី៖ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)

-កើតហេតុ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៤០នាទី

-ចំណុច៖ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ជនរងគ្រោះ០១នាក់

-ឈ្មោះ ហង សេងហេង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរនៅផ្ទះ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ជនសង្ស័យចំនួន០៧នាក់

១.ឈ្មោះ សុផាត ផាន់ណា ភេទប្រុស អាយុ១៣ឆ្នាំ (កើតថ្ងៃទី២០.សីហា.២០១២) ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជាអនីតិជន)

២.ឈ្មោះ រដ្ឋ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ (កើតថ្ងៃទី៣១.ធ្នូ.២០១០) ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

៣.ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ (កើតថ្ងៃទី២១.មករា.២០១១) ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

៤.ឈ្មោះ ហ៊ន់ គីមហ៊ួន ភេទប្រុស អាយុ១៥ឆ្នាំ (កើតថ្ងៃទី២២.សីហា.២០១១) ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

៥.ឈ្មោះ បញ្ញា ងួនហ៊ង ហៅស្វិត ភេទប្រុស អាយុ១៥ឆ្នាំ (កើតថ្ងៃទី៩.ធ្នូ.២០១១) ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

៦.ឈ្មោះ នាថ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ មានទីលំនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន)

៧.ឈ្មោះ សង្ហា ហៅង៉ោល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន)

-ជនសង្ស័យទាំង០៥នាក់ តេស្តទឹកនោមរកសារធាតុញៀនអវិជ្ជមាន (-)។

*វត្ថុតាងចាប់យក

១.បំណែកដុំថ្ម ០១ដុំ (របស់ជនសង្ស័យ)។

២.ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AJ-9888 ។

៣.ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1LT-5854 ។

៤.ទូរសព្ទដៃ ០១គ្រឿងម៉ាក iPhone 8PLUS ពណ៌ស។

*សម្ភារៈខូចខាតរួមមាន

១.បណ្តាលឱ្យបែកខូចខាតចង្កៀងម៉ូតូ និងអាវម៉ូតូខាងមុខផ្នែកខាងឆ្វេង។

២.បែកសំបកខ្នងទូរសព្ទម៉ាក iPhone11 ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៥នាក់ ឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ ដោយសាខឹងជនរងគ្រោះជេរពួកខ្លួនតាម TiKTok កាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យពួកខ្លួនខឹងក៏យកដុំថ្មមកគប់លើជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ។

 

ផ្សាយ​:ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ប្រតិកម្ម​រហ័ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​

ព័ត៌មានដែលជាប់ទាក់ទង