ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ និងធ្វេីការសម្របសម្រួល ដីមានជម្លោះដោយឈរលើជំហរឈ្នះៗក្រោមម្លប់សន្តិភាព របស់រាជរដ្ឋាភិបាល ក្នុងនាមជាមន្ត្រីស្មោះស្ម័គ្របំរើរាស្ត្រពិតៗ។

(ខេត្តពោធិ៍សាត់) : ដោយផ្អែកលើគោលការណ៍ និងយុទ្ធសាស្រ្តឈ្នះៗ ពីឯកឧត្តម ខូយរីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចូលខ្លួនដោះស្រាយ ដី មានជម្លោះ ដ៏រ៉ាំរ៉ៃ ជាង ២០ ឆ្នាំមកហើយ ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ។ គោលការណ៍ នៃភាពដោះស្រាយ ជម្លោះ រវាង ភាគី (ក) និង (ខ) គេ ឃើញថា មានអភិបាលស្រុក ៣ ជំនាន់មកហើយដែលមិនអាចដោះ បញ្ចប់ក្នុងភាព ជម្លោះដីធ្លីនេះ ប៉ុន្តែមកដល់តំណាក់កាលជំនាន់។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានយកពេលវេលាដ៏មានតម្លៃ ក្រៅពីការងាររដ្ឋបាល មកចូលខ្លួនសម្រប់សម្រួល ដោះស្រាយដី ដែលមានទំនាស់ដ៏រ៉ាំរ៉ៃ ដោយជោគជ័យ ដោយផ្អែកលើ គោលការណ៍ឈ្នះ និងប្រកបដោយសន្តិភាព ដោយមាន សម្តេច តេជោ ហ៊ុន សែន និងក្រោមការដឹកនាំផ្ទាល់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
កន្លងនោះគេ ឃើញថា ភាពជោគជ័យ នៃការដោះ ស្រាយជម្លោះ នោះទទួលបានផ្លែផ្កា និងបញ្ចប់ជូនភាគី ទាំងសងខាង ដោយផ្អែក លើគំនិតឯកភាពគ្នា និងទទួលយល់ព្រមរាងៗខ្លួន ដោយទឹកមុខញញឹមញញែម ពីពលរដ្ឋក្នុងស្រុក ព្រមទាំងមានចិត្តសប្បាយរីករាយក្នុងនោះ ពួកគេ ក៏ជូនពរ ថ្នាក់ដឹកនាំអោយបន្តការដឹកនាំអភិវឌ្ឍន៍តរៀងទៅទៀតផង ។
ផ្សាយ:ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់




