BREAKING: សម្តេចតេជោ ស្នើឲ្យពិនិត្យដកមន្ត្រីកាំកុងត្រូ (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្ត្រី ទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ​ និងប្រជាជន។

(ស្វាយ​រៀង​)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស ម្តេចនឹងសួរនាំរឿងមន្ត្រីកាងជនខិលខូចនាំទុរេន ចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្ត ចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថា ទុរេននោះជាទុរេនខេត្តកំពង់ចាម។

«ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពី ប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការ ហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាព របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់ មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។

សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់ មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមាន មន្ត្រីខិលខូច ដែលមិនគួរកើតមាន៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

Cr:FN

 

ព័ត៌មានដែលជាប់ទាក់ទង