លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួមក្នុងពិធី សំណេះសំណាល និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ក្រោម អធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)​: នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួមក្នុងពិធី សំណេះសំណាល និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ក្រោម អធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅទីតាំងផ្ទះអតីតយុទ្ធជន ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរទុក្ខរបស់សម្តេចទាំងទ្វេ​ សម្តេចតេជោ​ ហ៊ុន​ សែន​ និងលោកជំទាវគតិបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន​ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​ ដែលជានិច្ចកាលតែងតែគិតគូរសុខទុក្ខបងប្អូនដែលអតីតយុវជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹកដី​ក្នុង​សម័យ​សង្គ្រាមកន្លងមក​ គុណបំណាច់ទាំងនេះហេីយដែលធ្វេីអោយប្រជាពលរដ្ឋទាំងមូលមិនអាចបំភ្លេចបាននូវស្នាដៃដ៏ធេងរបស់បងប្អូន​ ពូ​ មីង​ ដែលបានលះបង់ដេីម្បីជាតិមាតិភូមិ៕

ក្នុងនោះឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​នាំ​យ​កអំណោយ​របស់សម្តេចទាំងពីរ​ និងថវិកាមួយចំនួនចែកជូនដល់បងប្អូន៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង