សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីថ្វាយព្រះពចម្រើនព្រះជន្មវស្សាថ្វាយ ព្រះករុណាព្រះបាទបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី យាងជាព្រះរាជាធិបតីភាពក្នុង ព្រះរាជពិធីថ្វាយព្រះពចម្រើនព្រះជន្មវស្សាថ្វាយ ព្រះករុណាព្រះបាទបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះរាជជន្មវស្សា ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សានិងមានការនិមន្ត អញ្ជើញចូលរួមពីសម្តេចព្រះមន្រ្តីសង្ឃ មន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាច្រើនរូប។
………………………………………………
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
