ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភា នគរបាលកម្ពុជា

(រាជធានីភ្នំពេញ): ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជា ស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផល ជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គ ផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជា លើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាល កម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ឆ្លង់កាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពី លទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយ សម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និង សាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ច បម្រើជាតិនិងប្រជាជន។
យោងតាមរបាយការណ៍ឯកឧត្តមនាយ ឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិ ការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវ បានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្ក លក្ខណៈឱ្យនិស្សិត និងសិស្សនគរបាល បាន ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាព ស្របតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តមប្រធានបណ្ឌិត្យសភា បានបន្តថា ក្នុងដំណើរការដំបូង មានកីឡាករ កីឡាការិនី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលា នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និង សាលានគរបាលជាតិភូមិភាគទាំង៦ បាន ស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេសសរុប ចំនួន ២៥២នាក់ (នារី ១២៥នាក់)។ តាមរយៈ ការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការបានជ្រើសរើសបេក្ខជនឆ្នើមបាន ចំនួន ៧២នាក់ (នារី ៣២នាក់) ដោយបែងចែក ជា ៣ប្រភេទវិញ្ញាសា រួមមាន៖ ទី១. ការប្រកួត ជាក្រុមបុរស-នារី ចំនួន ៥៦នាក់ (នារី ២៤នាក់) ដោយបែងចែកជា ៨ក្រុម ទី២. ការប្រកួត ឯកត្តជនបុរស (កីឡាករ ៨នាក់)។ ទី៣ ការប្រកួតឯកត្តជននារី (កីឡាការិនី ៨នាក់)។
ចំពោះវិញ្ញាសាប្រកួតវិញ ត្រូវបានរៀបចំឡើង ចំនួន ១៩ឧបសគ្គ តម្រូវឱ្យបត់បែនទៅតាម ស្ថានភាពជាក់ស្តែង ដោយប្រើប្រាស់ កាយសម្បទារឹងមាំ ភាពវៃឆ្លាត ការគោរព វិន័យ ការសម្រេចចិត្តក្នុងស្ថានភាពលំបាក និង ការទទួលខុសត្រូវខ្ពស់។ ឧបសគ្គទាំងនោះ រួមមាន៖ របាំងទាប កៅអីបង្អែកវែង តុវែង បង្អួច ជណ្តើរយោល ជញ្ជាំងមានបំពង់ទីប ស្ពាន យោល ជណ្តើរស្វា បន្លាលួស ស្នេខ្សែពួរ ស្នឆ្លង អគារ រថយន្តក្រុង ខ្សែពួរឆ្ពោះអូរី ផ្ទះសិប្បនិម្មិត ខ្សែកាបទោល ខ្សែកាបភ្លោះ ការដោះរៀបអាវុធ AK-47 ខ្សែកាបស្រប និងវិញ្ញាសាចុងក្រោយគឺ ការសម្រួតខ្សែរ៉តរំលងស្រះ។
ចំពោះលទ្ធផល គណៈកម្មការប្រកួត បានជម្រុះ យកតែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដោយកីឡាករឆ្នើមទាំងបីចំណាត់ថ្នាក់នេះ ទទួលបានពាននិងរង្វាន់លើកទឹកចិត្ត រួមមាន៖ ទីមួយ. ការប្រកួតជាក្រុមបុរស-នារី ចំណាត់ថ្នាក់ លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា៣លានរៀល លេខ២ ពានប្រាក់ មេដាយ ប្រាក់ ថវិកា២លានរៀល លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា១លានរៀល រីឯក្រុមដែល មិនទទួលបានចំណាត់ថ្នាក់ នឹងទទួលបានថវិកា ៥០ម៉ឺនរៀលក្នុង១ក្រុម។
ចំណែកទី២ គឺការប្រកួតឯកត្តជនបុរស ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា១លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា៨០ម៉ឺនរៀល លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ចរិកា៥០ម៉ឺន រៀល។ រីឯកីឡាករដែលមិនទទួលបាន ចំណាត់ថ្នាក់ នឹងទទួលបានថវិកា ២០ម៉ឺនរៀល។ ៣.ការប្រកួតឯកត្តជននារី ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា១លាន រៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ចរិកា៨០ម៉ឺនរៀល លេខ៣ ពានសំរឹទ្ធ មេដាយ សំរឹទ្ធ ចវិកា៥០ម៉ឺនរៀល។ រីឯកីឡាករ ដែលមិន ទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ២០ម៉ឺន រៀល។
ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងនូវការ អបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ កីឡា កីឡាការិនី ដែលទទួលបានជ័យលាភី ត្រូវ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែម ទៀត។ ដោយឡែក សម្រាប់កីឡាករ កីឡាការិនី ដែលមិនទាន់ទទួលបានជ័យលាភី ឯកឧត្តម អភិសន្តិបណ្ឌិត បានដាស់តឿនមិនឱ្យមានការ បាក់ទឹកចិត្តឡើយ ពោលគឺត្រូវសិក្សាស្វែងយល់ បទពិសោធពីការប្រកួត និងពិនិត្យរាល់ចំណុច ខ្វះខាតរបស់ខ្លួន ដើម្បីយកទៅកែខៃ វាយតម្លៃ និងបង្កើនការហ្វឹកហាត់បន្ថែមទៀត សំដៅ ត្រៀមខ្លួនដណ្តើមជោគជ័យក្នុងការប្រកួតព្រឹត្តិការណ៍ក្រោយៗទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការប្រកួត នេះ កីឡាករ កីឡាការិនី នឹងមានឱកាស ចូលរួមការប្រកួតក្នុងកម្រិតប្រហាក់ប្រហែលគ្នា នេះ ក្នុងវិស័យកងទ័ព ដែលរៀបចំដោយ ក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃនាពេល ខាងមុខ។ ដូច្នេះ គុណផលដែលសម្រិតសម្រាំង និងទទួលបាននាឱកាសនេះ គឺពិតជាធនធាន ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួម ចំណែកលើកកម្ពស់សមត្ថភាពកងកម្លាំង នគរបាលជាតិ ឱ្យកាន់តែមានភាពរឹងមាំ ម៉ឹងម៉ាត់ និងទាន់សម័យ សំដៅធានាបាននូវប្រសិទ្ធភាព ខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិ សន្តិសុខ សង្គម និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងរម្លឹកដោយក្តី ក្ដុកក្ដួល និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និងវីរនគរបាលជាតិគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និង បូជាជីវិត ដើម្បីបុព្វហេតុការពារមាតុភូមិ ថែរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់ សាធារណៈ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃ។
សូមបញ្ជាក់ថា ក្នុងពិធីដ៏ឡារិកនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្ទាំងរូបភាព កម្ពុជា ស្រឡាញ់សន្តិភាព ព្រមទាំងបានអញ្ជើញ ទស្សនាការសម្តែងក្បួនព្យុហយាត្រា និង សកម្មភាពអន្តរាគមន៏បង្ក្រាបបទល្មើសផ្សេង ៗរបស់និស្សិតនគរបាល យ៉ាងរស់រវើក និង ប្រកបដោយភាពម៉ឺងម៉ាត់ ដែលក្បួនព្យុហយាត្រា មានចំនួន៨ផែន ទី១ ផែនកាន់ទង់ជាតិ ទី២ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី៤ ទី៣ ផែននិស្សិត បរិញ្ញាបត្រឆ្នាំទី៣ ទី៤ ផែននិស្សិតបរិញ្ញាបត្រ ឆ្នាំទី២ ទី៥ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី១ ទី៦ ផែនអន្តរាគមន៍ប្រដាប់ដោយអាវុធ AK-47 ទី៧ ផែននារីក្នុងឯកសណ្ឋានហ្វឹកហាត់ ប្រដាប់ដោយអាវុធ AK-47 និងទី៨ ផែនបុរស ក្នុងឯកសណ្ឋានហ្វឹកហាត់ប្រដាប់ដោយអាវុធ AK-47៕
ផ្សាយ:ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ក្រសួងមហាផ្ទៃ


















