ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ​ ឯកឧត្តម ម៉ាង ស៊ីណេត​ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលអំណោយសប្បុរសជនរបស់សាខា កាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួប ទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួម កម្លាំងគ្នា ដើម្បីមនុស្សធម៌»។​

(ខេត្តព្រះសីហនុ)​: នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលអំណោយសប្បុរសជនរបស់សាខា កាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួប ទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួម កម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ព្រះសីហនុ​ ដែល​មានទីតាំងស្ថិតនៅ​សង្កាត់៣ ក្រុង​ព្រះសីហនុ​។

ឯកឧត្តម​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជន ទាំងអស់ ដែលបាន​បរិច្ចាគ​ថវិកាផ្ទាល់ខ្លួនជូនដល់សាខាកាកបាទក្រហម និងជូនពរដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានគូសបញ្ជា​ក់ផងដែរថា អំណោយទាំងអស់នឹងយកទៅជួយទ្រទ្រង់ដល់ ប្រជាពលរដ្ឋទីទ័លក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ​ជាពិសេសជួយដល់មូលនិធិ​គន្ធបុប្ផា​ផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង