សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ»

(ខេត្ត​សៀមរាប)​: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ផ្លូវជាតិលេខ៦ បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ប្រតិមា ព្រះវិស្ណុគង់លើស្ដេចគ្រុឌផ្លែងសរ មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។

គួររំលឹកផងដែរថារូបសំណាក់«ព្រះវិស្ណុគង់លើស្ដេចគ្រុឌ»ត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីបួងសួងសុំយាងពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាព សម្តេចព្រះ ព្រហ្មរតនមុនី ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងមាន វត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ យ៉ាងច្រើនរូប កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ​ កន្លងទៅថ្មីៗនេះ។

 

ផ្សាយ​:ថ្ងៃទី​១៩ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ឃុត សៅ

 

 

ព័ត៌មានដែលជាប់ទាក់ទង