លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម អញ្ជើញចុះបេីកការដ្ឋានឈូសសាងសង់ផ្លូវ ១ខ្សែ ស្ថិតនៅក្នុងភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

(ខេត្តព្រះសីហនុ): ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម ចុះបើកការដ្ឋានឈូសសាងសង់ផ្លូវ ១ខ្សែ ស្ថិតនៅក្នុងភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ចាប់ពីចំណុចរមាសងាប់ ទៅដល់វត្តរតនគិរីសាគរម៉ាអ៊ូរ(ម៉ាអ៊ូរ) ដែលមានប្រវែង ១,៤០០ម៉ែត្រ ទទឹង ៣០ម៉ែត្រ (ប្លង់គោល) ។
ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទៅសាលារៀន មន្ទីរពេទ្យ ឬទៅប្រកបការងារប្រចាំថ្ងៃ កាន់តែងាយស្រួលមានភាពរហ័សទាន់ចិត្ត និងសម្រួលដល់ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗយកទៅលក់នៅលើទីផ្សារ ដែលជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ៕
ផ្សាយ:ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷នួន ប៊ុនថុល-Noun Bunthol








