រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធី ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋស្ថិតនៅភូមិបឹងធំ ភូមិទឹកចេញ ភូមិ ដូនលយ ភូមិបឹងតាព្រហ្ម សង្កាត់បឹងតាព្រហ្ម និង ភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្ត ព្រះសីហនុ។

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២១ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡៅ ទិព្វ សីហា រដ្ឋលេខាធិការក្រសួង ដ.ន.ស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់សោម បានអញ្ជើញជាអធិបតីក្នុងពិធី ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋស្ថិតនៅភូមិបឹងធំ ភូមិទឹកចេញ ភូមិ ដូនលយ ភូមិបឹងតាព្រហ្ម សង្កាត់បឹងតាព្រហ្ម និង ភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្ត ព្រះសីហនុ។
យោងតាមរបាយការណ៍របស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និង សំណង់ខេត្តព្រះសីហនុ បានឱ្យដឹងថា បណ្ណកម្មសិទ្ធិសរុប ២,៤៨២ បណ្ណ មានទំហំដីសរុប ២០៣,៦២ហិកតា ស្មើនឹង ២,៤៤២ គ្រួសារ។ ក្នុងនោះ បណ្ណដែលអាចចែកជូនភ្លាមមានចំនួន ២,០៨៨ បណ្ណ ខណៈ ៣៩៤ បណ្ណទៀត មិនទាន់អាចប្រគល់ជូនបាន ដោយសារត្រូវ បំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាជាមុនសិន។
ដោយឡែកសម្រាប់សង្កាត់បឹងតាព្រហ្ម មានចំនួន ២,១៨៩ បណ្ណ ហេីយបណ្ណដែលអាចចែកជូនភ្លាមមានចំនួន ២,០៨៨ បណ្ណ នៅសល់ប្រមាណជាបីរយបណ្ណទៀត មិនទាន់អាចប្រគល់ជូនបាន ដោយសារត្រូវ បំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាជាមុនសិន និងសង្កាត់អូរជ្រៅ មាន ចំនួន ២៩៣ បណ្ណ ស្ថិតក្នុង៤ភូមិ គឺភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ និងភូមិស្រែក្នុង៕
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ថាក្រុងកំពង់សោមសឹងតែនឹងបានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់១០០%ហើយ តែការចែកបណ្ណប្រជាពលរដ្ឋមិនទាន់មកយកបាន គ្រប់គ្នានៅឡើយទេ ដូច្នេះមន្ត្រីជំនាញ និងអាជ្ញាធរស្រុកត្រូវបន្ត ខិតខំរកវិធីសាស្ត្រ ដើម្បីឱ្យម្ចាស់កម្មសិទ្ធិដីធ្លី រួសរាន់មក ទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន សម្រាប់ប្រើប្រាស់ស្រប ទៅតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។ បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបាន កម្មសិទ្ធិដីធ្លីទាំងអស់ សូមអញ្ជើញមកទទួលយកប័ណ្ណពីមន្ត្រីសូរិ យោដី និងមន្ត្រីច្រកចេញចូលតែមួយ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនាថ្ងៃនេះ មេត្តាជួយផ្សព្វផ្សាយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗ ទៀតឱ្យអញ្ជើញមកទទួលបានប័ណ្ណកម្មសិទ្ធិពីការិយាល័យ ច្រកចេញតែមួយស្រុក/ក្រុងឱ្យបានគ្រប់ៗគ្នាផងដែរ ។
ផ្សាយ:ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth











