រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរ អំណាចទៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានគុណភាព

(រាជធានី​ភ្នំពេញ)​: រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំ ដំណាក់កាល ទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអំពាវនាវ ដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គម ស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្ត ផែនការនេះឱ្យសម្រេចបានជោគជ័យ។ ផ្អែកលើ ស្មារតីនៃផែនការថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញនូវអនុសាសន៍គន្លឹះ មួយចំនួន ទៅកាន់បណ្តាតួអង្គពាក់ព័ន្ធ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីការ ពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និង ធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាល សមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានា ការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់ សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យ បានលឿន មានតម្លាភាព គ្មានការរើសអើង និង បើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិល ចូលរួមតាមដានត្រួតពិនិត្យ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា បានណែនាំអំពីការពង្រឹង កិច្ចសហការអន្តរក្រសួង ដោយបង្កើន ការសម្របសម្រួលរវាងក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ដើម្បីធានាថាចថវិកាអភិវឌ្ឍន៍ត្រូវបាន ប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលដែលការចាត់ទុកកំណែទម្រង់ជា ស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដោយក កំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់ នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការដាក់ចេញផែនការ ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធ អភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុង ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញ ផែនការនេះ ជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឈរលើមូលដ្ឋាននៃមរតកដឹកនាំ របស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ដើម្បីធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ពីការបម្រើសេវាសាធារណៈ៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​ក្រសួង​មហាផ្ទៃ​

 

 

ព័ត៌មានដែលជាប់ទាក់ទង