ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅសាលាមតេយ្យ និងបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ):សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្នមានសិស្សានុសិស្សកំពុង សិក្សាសរុបប្រហែល ២,៩០០នាក់។ អ្វីដែលជាមោទនភាព ខ្លាំងសម្រាប់សាលា ក៏ដូចជាខេត្តព្រះសីហនុទាំងមូលនោះគឺ សាលាមួយនេះបានជាប់ឈ្មោះជា «សាលាឆ្នើម Top 5 ប្រចាំប្រទេស» រួចមកហើយ តាមរយៈការធ្វើបទបង្ហាញ យ៉ាងជោគជ័យ នៅព្រឹកថ្ងៃទី២៥ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅសាលាមតេយ្យ និងបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដោយផ្ទាល់ រួមជាមួយមន្ត្រីក្រោមឱវាទជាច្រេីនរូបទៀត។
ឆ្លៀតក្នុងឨកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វេីការសំណេះសំណាល ជាលោកគ្រូ-អ្នកគ្រូ ក៏ដូចជាបងប្អូនអាជីវករដែលលក់ដូរ ក្នុងសាលារៀន ដោយបានណែនាំ និងក្រើនរំលឹកឱ្យពួកគាត់ បន្តយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យ លក់ដូរចំណី អាហារដែលមានសុវត្ថិភាព គ្មានសារធាតុគីមី និងជៀសវាង ការលក់ភេសជ្ជៈ ឬនំចំណីដែលប៉ះពាល់ដល់សុខភាពកុមារ លេីសពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វេីការបង្ហាត់បង្រៀនដល់ប្អូនៗកុមារដែលជាទំពាំងស្នងឫស្សីអោយខិតខំសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះដឹង និងធ្វេីជាសិស្សល្អ កូនល្អ មិត្តល្អក្នុងការអភិវឌ្ឍន៍ ដេីម្បីជួយកិច្ចសង្គម និងប្រទេសជាតិនៅថ្ងៃមុខ។
បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ចេីញទៅពិនិត្យបណ្ណាល័យសិក្សា បរិវេណសាលានិងកន្លែងសំរាប់កុមារតូចញុំាអាហារផងដែរ នេះគឺជាសកម្មភាពឆ្លុះបញ្ជាំងអោយឃេីញពីការយកចិត្តទុកដាក់ក្នុងការវិនិយោគ និងលេីកកម្ពស់ស្តង់ដាសាលា ក៏ដូចគ្នានឹងអនាគតរបស់កុមារចំពោះថ្នាក់ដឹកនាំដ៏គំរូមួយរូបដែលអាណាព្យាបាល និងប្រជាពលរដ្ឋទាំងមូលក្នុងខេត្តព្រះសីហនុចង់បាន។
ផ្សាយ:ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth












