រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំពិភាក្សាលទ្ធផល នៃការដោះស្រាយបញ្ហា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ និងរាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លឹម សុភា អភិបាល នៃគណៈ អភិបាលខណ្ឌជ្រោយចង្វារ

(រាជធានី​ភ្នំពេញ)​: នារសៀល​ថ្ងៃ​ទី២៨ ខែឧសភា​ ឆ្នាំ២០២៦​ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំពិភាក្សាលទ្ធផល នៃការដោះស្រាយបញ្ហា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ និងរាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លឹម សុភា អភិបាល នៃគណៈ អភិបាលខណ្ឌជ្រោយចង្វារ​ កិច្ចប្រជុំនេះធ្វេីឡេីងក្នុងសាលប្រជុំរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារដោយមានការចូលរួមពីសំណាក់លោក-លោកស្រី​អភិបាលរង​ កងកម្លាំងប៉ូលីស ប៉េអុឹម និងមន្ត្រីរដ្ឋបាលខណ្ឌជាច្រេីនរូបទៀត។

កិច្ច​ប្រជុំ​ផ្តោតសំខាន់ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង បន្តឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាព​ ស្របតាម​យុទ្ធ​សាស្រ្ត ចតុកោណ​ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​។

 

ផ្សាយ​:ថ្ងៃទី​២៨ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​រដ្ឋបាល ណ្ឌ​ជ្រោយចង្វា​រ

 

ព័ត៌មានដែលជាប់ទាក់ទង