លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ​ អធិការ​នគរបាលខណ្ឌកំបូល​ ណែនាំឱ្យមានការគ្រប់គ្រង និងពង្រឹងការត្រួតពិនិត្យកម្លាំង នៅតាមអង្គភាពនីមួយៗឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។​

(រាជធានី​ភ្នំពេញ)​: ដោយទទួលការបានអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅបន្តប្រចាំខែមិថុនា​ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោក-លោកស្រី អធិការរង និងមន្រ្តីនគរបាលជំនាញពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។

លោកអធិការបានណែនាំឱ្យមានការគ្រប់គ្រង និងពង្រឹងការត្រួតពិនិត្យកម្លាំង នៅតាមអង្គភាពនីមួយៗឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។

ណែនាំលោកលោកនាយប៉ុស្តិ៍ទាំ៧ បន្តយកចិត្តទុកដាក់រៀបចំផែនការ និងទិសដៅ សហការជាមួយរដ្ឋបាលសង្កាត់ក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ណែនាំបន្តបង្ការបង្រ្កាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្រ្កាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើបទើបកើតថ្មី។

ណែនាំបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ (ជាពិសេស ស្រាវជ្រាវតាមដាន ក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋានដោយភាពទទួលខុសត្រូវខ្ពស់បំផុត បើមិនធ្វើ ឬគប់គិត និងទទួលខុសត្រូវចំពោះ មុខច្បាប់ ជាដាច៎ខាត)។

ណែនាំឲ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះផងដែរ​។ ក្នុងឱកាសនោះដែរលោកអធិការបានធ្វើពិធីប្រគល់បែងចែកសិក្ខាកាមដែលចុះមកធ្វើកម្មសិក្សានៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលបាន និងប្រគល់សម្ភារៈមួយចំនួនដែលជាអំណោយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងផ្នែកជំនាញ មានដូចជា៖

១-កុំព្យូទ័រ(Desktop) ចំនួន ០១ឈុត

២-ម៉ាស៉ីនព្រីន (Printer) ចំនួន ០១ឈុត៕

 

ផ្សាយ​:ថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​អធិការដ្ឋាននគរបាលខណ្ឌកំបូល(FB)

 

ព័ត៌មានដែលជាប់ទាក់ទង