អភិបាលខេត្តកំពង់ចាម ប្តេជ្ញា បោសសំអាត និងទប់ស្កាត់ (Online Scams) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕

(ខេត្តកំពង់ចាម): អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដី ឲ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងអង្គភាពមួយនេះ បានទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ២ឆ្នាំជាប់គ្នា។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ ដែលនៅសេសសល់ ស្ថិតនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ ដោយបានប្តេជ្ញា បោសសំអាត និងទប់ស្កាត់ (Online Scams) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕
ផ្សាយ:ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷អ៊ុំ សូណា








