អាជ្ញាធរ​ខណ្ឌកំបូល​ និងក្រុមហ៊ុនមីនេបៀ(ខេមបូឌា)​ MINEBEA CAMBODIA​ CO.,​LTD.​ ចុះធ្វេីអនាម័យសម្អាតបរិស្ថាន ៣សង្កាត់ ក្នុងខណ្ឌកំបូល​ រាជធានី​ភ្នំពេញ​

(រាជធានី​ភ្នំពេញ)​: នាព្រឹក​ថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ​២០២៦​ក្រុមហ៊ុនមីនេបៀ(ខេមបូឌា)​ MINEBEA CAMBODIA​ CO.,​LTD.​ ដឹកនាំនិយោជិត​ និយោជក​ប្រមាណ៨០០នាក់និងដោយមានការសម្របសម្រួលពីអាជ្ញាធរខណ្ឌកំបូល ដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ឃឹម​ ស៊ុន​ សូដា​ អភិបាល​នៃគណ​អភិបាល​ខណ្ឌ​កំបូល​ បានចុះធ្វេីអនាម័យសម្អាតបរិស្ថាន​ក្នុងភូមិ​សាស្រ្ត​ ខណ្ឌកំបូល​ រាជធានី​។​

បេីតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌកំបូល​បានអោយដឹងថាការចុះធ្វេីអនាម័យ​ សម្អាតបរិស្ថាន និងធ្វេីសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តខណ្ខកំបូលនេះមានសង្កាត់ ចំនួន​៣​ ក្នុងនោះមានសង្កាត់កន្ទោក បឹងធំ និងភ្លើងឆេះរទេះ​ ដោយក្រុមហ៊ុនមីនេបៀ(ខេមបូឌា)​ MINEBEA CAMBODIA​ CO.,​LTD.​​ បានធ្វេីការស្នេីសុំកិច្ចសហការជាមួយនឹងអាជ្ញាធរ ស្របពេលដែល ក្រុមហ៊ុន មានការផ្អាកផលិតកម្មនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរាប់ស្តុក (Inventory Day) ។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​អភិបាល​ខណ្ឌ​កំបូល​ ក៏ធ្វើការណែនាំដល់បងប្អូនអាជីវករ លក់ដូរចល័តតាមរឺម៉ក និងបងប្អូនអាជីវករលក់ដូរនៅមុខបុរីពិភព ថ្មីកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ កន្ទោក សង្កាត់​បឹងធំ​ និងភ្លេីងឆេះរទេះខណ្ឌកំបូល​ រាជធានីភ្នំពេញ ឱ្យចូលរួមធ្វើការសម្អាត អនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាប្រចាំ បន្ទាប់ពីលក់ដូររួច នៅជុំវិញទីតាំងរបស់ខ្លួន និងលើ សួនច្បារសាធារណៈ ដើម្បីរួមគ្នាលើកកម្ពស់ទីក្រុងស្អាត។

 

ផ្សាយ​:ថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ​២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង