លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំ អារក្សត្នោត/ឃុំទួលសំបួរ និងលោកស្រី ឈាង ស្រី នាច ព្រមទាំងសហការី បានអញ្ជើញចុះសាកសួរទុក្ខ តាមខ្នងផ្ទះ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់គ្រួសាររីរកងទ័ព ចំនួន ៥គ្រួសារ ដែលបច្ចុប្បន្នមានទីលំនៅ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។

(ខេត្តកំពង់ចាម): កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំ អារក្សត្នោត/ឃុំទួលសំបួរ និងលោកស្រី ឈាង ស្រី នាច ព្រមទាំងសហការី បានអញ្ជើញចុះសាកសួរទុក្ខ តាមខ្នងផ្ទះ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់គ្រួសារវីរកងទ័ព ចំនួន ៥គ្រួសារ ដែលបច្ចុប្បន្នមានទីលំនៅ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
បន្ទាប់មក លោក ហេង វុទ្ធី ក៏បានបន្តនាំយកអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជា ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់ ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលរងផលប៉ះពាល់លំនៅដ្ឋាន ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ។
ដោយការខូចខាត់នេះ ផ្ទះខ្លះខូចខាតដំបូងប្រក់ពីគ្រឿង និងសង្ក័សី ផ្ទះខ្លះខូចខាតជញ្ជាំងសង្ក័សី ឬសំយាប និង រោងចង្ក្រានបាយ ដែលមាននៅក្នុងភូមិស្រែអំពៅ ចំនួន ២៤ខ្នងផ្ទះ និងភូមិទួលសំបួរ ចំនួន ០១គ្រឿងផ្ទះ ។ ជាមួយគ្នានេះ ក៏មានការខូចខាត់បង្គោលអង់តែនចាប់ សេវាទូរស័ព្ទ ក្នុងវត្តស្រែអំពៅ ចំនួន៣ដើម ផ្សេងទៀត
ឆ្លៀតក្នុងឱកាសនោះ លោក ហេង វុទ្ធី បាននាំយក ប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសាររីរ កងទ័ព ផងដែរ ។
ទន្ទឹមនឹងនេះដែរ គ្រួសារវីរជនកងទ័ព និងបងប្អូន ប្រជាពលរដ្ឋ មានចិត្តរំភើបរីករាយ ដែលទទួលបាន ភាពកក់ក្តៅ និងការព្រួយបារម្ភ គិតគូរយកចិត្តទុកដាក់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា និងសម្ភារៈ មួយចំនួន ទៀត ដល់ពួកគាត់ ក្នុងគ្រាដែលកំពុងជួបការលំបាក នេះ ៕
ផ្សាយ:ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷Heng-Vuthy














