ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន,

មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ តាមលំហសមុទ្រ ចាប់ខ្លួនជនល្មើស ៣នាក់ រឹបអូសបានថ្នាំញៀនមួយចំនួនធំ
រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន,
កាលពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែឧសភា ២០២៦ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ព្រមទាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក លឹម ប៉ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំ តាមលំហសមុទ្រ នៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ខ្លួនល្មើស ០៣នាក់ (ស្រី១នាក់) ជាជនជាតិខ្មែរ ដោយរឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីនមួយចំនួនធំ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕
