លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍

(ខេត្ត​តាកែវ)​៖ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ធ្វើផែនការល្បាតចល័ត ក្នុងភូមិសាស្ត្រទទួលខុសត្រូវ,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline 1212)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តចុះអនុវត្តផែនការការងារបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,កម្លាំងតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក បន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមបណ្តាសាលារៀនពេលចូល និងចេញពីសាលា,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។

 

ផ្សាយ​:ថ្ងៃទី​១ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ​(FB)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង