រដ្ឋបាលស្រុកបាកាន បាននឹងកំពុងអនុវត្តចលនាដាំ​ ដេីមឈើ​ ១ថ្ងៃ១០០ដេីម រៀងរាល់ថ្ងៃក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)​: ដោយយោងតាមការអង្អុលបង្ហាញ ពីសំណាក់​ ឯកឧត្តម ខូយ រីដា អភិបាលនៃ គណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ នៅព្រឹក​ថ្ងៃទី​១ ខែមិថុនា​ ឆ្នាំ២០២៦​នេះ​រដ្ឋបាល​ស្រុក​បាកាន​ ដឹកនាំដោយលោក​ ឆាយ​ គឹមម៉ុង​ អភិបាលនៃគណ:អភិបាលស្រុកបាកាន​ បានដឹកនាំយ៉ាងផុលផុសនូវចលនាដាំដេីមឈេី ១ថ្ងៃ ១ដេីម​ នៅតាមបណ្តោយផ្លូវជាតិ៥៥ ក្នុងស្រុកបាកាន ខេត្ត​ពោធិ៍សាត់​។

យុទ្ធនាការ​នៃចលនាដាំដេីមឈេីនេះមានការអញ្ជើញចូលរួមពី អភិបាលរងស្រុក ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំង ប្រជាការពារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

យោងតាម​ប្រសាសន៍​ លោក​ ឆាយ​ គឹមម៉ុង​ អភិបាលនៃគណ:អភិបាលស្រុកបាកាន​ បានអោយដឹងថាក្រោយពីទទួលបានបទបញ្ជាពី​ ឯកឧត្តម​អភិបាលខេត្ត​ អោយគ្រប់ក្រុង/ស្រុក​ទូទាំង​ខេត្ត​ពោធិ៍សាត់​ រៀបចំនូវចលនាដាំដេីមឈេី​ សំរាប់ក្នុងស្រុកបាកាន​ បានឆ្លើយតប ទៅនិងផែនការ ដែលថ្នាក់ដឹកនាំប្រគល់ជូនភ្លាមៗក្នុងនោះ​ លោក ឆាយ គឹមម៉ុង ក្នុងនាមលោកជា​គណៈ​បញ្ជាការ​ឯកភាពស្រុក បានដឹកនាំកំលាំងក្រោម ឱ​វាទ​សម្រេច ផែនការដាំដើមឈើឡើងវិញនូវតាម បណ្តោយ ផ្លូវជាតិលេខ ៥៥ សម្រេចបានប្រវែង៣គីឡូមម៉ែត្រជាង អមសងខាងផ្លូវសរុប ៦គីឡូម៉ែត្រ ហេីយសរុបចំនួនរុណ្តៅ ៤៤៨ រណ្តៅ​ និងទទួលបានដេីមឈេី ១៥០ សំរាប់ដាំក្នុងជំហានដំបូង ហេីយរដ្ឋបាលស្រុករបស់លោកនឹងនៅបន្តដាំទៅថ្ងៃមុខជាបន្តបន្ទាប់ទៀត​ ធ្វេីយ៉ាងណារក្សាអោយបានសោភ័ណភាពល្អ​ ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកអភិបាលស្រុកបានបន្ថែមទៀតថា កន្លងមកក្រោមការដឹកនាំដោយបុិនប្រសព្វ​នឹងយកចិត្តទុកដាក់របស់ ឯកឧត្តម​ ខូយ​ រី​ដា​ អភិបាលខេត្ត​ បានកែប្រែសោភ័ណភាពតាមមូលដ្ឋាន ក្រុង/ស្រុក​ទាំង​៧​ ទូទាំង ខេត្តពោធិ៍សាត់​ មានអនាម័យល្អ បរិស្ថានស្អាត​ និងសណ្តាប់ធ្នាប់ល្អ​ ហេីយជាពិសេសនោះគឺការចូលរួមយ៉ាងសកម្មពីការរួមកម្លាំងគ្នារបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថរស់នៅក្នុងមូលដ្ឋាន​របស់ពួកគាត់ កាន់តែលេីកកម្ពស់សោភ័ណភាពបរិស្ថានអោយកាន់តែស្រស់បំព្រង​ ហេីយរដ្ឋបាលស្រុកបាកាន​ ក៏បានផ្យព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងហោចណាស់អោយបងប្អូនប្រជាពលរដ្ឋជាចលនា១ឆ្នាំ ១គ្រួសារ ធ្វេីយ៉ាងណាដាំដេីមឈេីអោយបាន១ដេីមតាមផ្ទះ ហេីយប្រសិនបើមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់ទិសទី ខេត្តពោធិ៍សាត់នឹងប្រែប្តូរមុខមាត់ថ្មី ក្លាយជាខេត្តដែលពោរពេញ ដោយភាពបៃតង ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងជាទីមនោរម្យសម្រាប់មនុស្សគ្រប់ជំនាន់តទៅមុខទៀត៕។

លោក​ ឆាយ គឹមម៉ុង​ អភិបាលស្រុកបាកាន ក៏ធ្វេីការអំពាវនាវ និងសំណូមពរយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមចំណែកជួយមើលថែទាំ ការពារ និងស្រោចទឹកកូនឈើដែលបាន ដាំនៅតាមមុខផ្ទះ ឬតាមដងផ្លូវរៀងៗខ្លួនផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១ ខែមិថុនា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​និពន្ធនាយក​រង​ប្រចាំ​ខេត្ត​ពោធិ៍សាត់​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង