ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលអំណោយសម្ភារកីឡាឆ្នាំ២០២៦ របស់ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សាលារៀន ក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលអំណោយសម្ភារកីឡាឆ្នាំ២០២៦ របស់ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សាលារៀន ក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ។
អំណោយសម្ភារកីឡាដែលបានប្រគល់ ជូនមន្ទីរអប់រំខេត្តទាំង៣ នាពេលនេះ មានចំនួនសរុប ១,០០០ ឈុត ដោយ ក្នុងនោះខេត្តព្រះសីហនុទទួលបានចំនួន ៣៩២ ឈុត។ សម្ភារកីឡាក្នុងមួយឈុតៗ រួមមាន បាល់ទាត់ ០៤គ្រាប់ បាល់ទះ ០៤គ្រាប់ ស្អប់ស៊កបាល់០២ ដងវាយសី០៦ កូនសី១២ អាវត្រនាប់ ១៦អាវ កោណ ហ្វឹកហាត់១០ កញ្ចែ០២ ខ្សែលោត០៥ ហ្វ រើសប៊ី (ថាសគប់)០២ សីទាត់០៥ សៀវភៅ ណែនាំ ០២ក្បាល កាតមិត្តភាព០១ និង ប្រអប់វិចខ្ចប់ ០១ឈុត។
ដើម្បីជាការតបស្នង និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បាន ផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់តំណាងម្ចាស់អំណោយផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការ អរគុណចំពោះ មូលនិធិចិនដើម្បីអភិវឌ្ឍ ជនបទ ដែលតែងតែជួយជ្រោមជ្រែង និង ផ្តល់ការឧបត្ថម្ភសម្ភារកីឡាទាំងនេះដល់ សាលារៀនក្នុងខេត្តទាំងបី ដែលនេះជាការ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សុខភាពកាយសម្បទារបស់សិស្សានុសិស្ស និងរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។
ផ្សាយ:ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷:ម៉ាងស៊ីណេត/ MangSineth















