លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ))​: នារសៀល ថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅសាលប្រជុំធំ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

កម្មវិធីជំនួបវាគ្មិនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុង គោលបំណង បំផុសស្មារតីស្នេហាជាតិ លើកកម្ពស់ សីលធម៌សង្គម និងពង្រឹងការយល់ដឹងអំពីកាតព្វកិច្ច របស់បុគ្គលម្នាក់ៗក្នុងនាមជាពលរដ្ឋល្អ។

១-ការចូលរួមអភិវឌ្ឍន៍សហគមន៍ ការដើរតួជាកម្លាំង ចលករក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការ ចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងខេត្តព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់។

២- ការគោរពច្បាប់ និងបទដ្ឋានសង្គម ការបង្ហាញគំរូទន់ ភ្លន់តែម៉ឺងម៉ាត់ក្នុងការគោរពច្បាប់ចរាចរណ៍ ការជៀសវាងពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ ប្រភេទ។

៣- ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការពង្រឹងចំណេះដឹង និងបច្ចេកវិទ្យាដើម្បីដើរឲ្យទាន់ការវិវត្តនៃសង្គមឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

«មនសិការពលរដ្ឋល្អ មិនមែនកើតឡើងដោយឯកឯង នោះទេ តែវាផ្តើមចេញពីការស្រឡាញ់ ប្តេជ្ញាចិត្ត និងការ លះបង់របស់បុគ្គលម្នាក់ៗ ដើម្បីឧត្តមប្រយោជន៍រួមនៃ សង្គមជាតិទាំងមូល។»

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅយ៉ាងល្អ ថ្នាក់ ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការនាំយកសារ និងស្មារតីនៃ «មនសិការ ពលរដ្ឋល្អ» នេះ ទៅផ្សព្វផ្សាយ និងអនុវត្តជាក់ស្តែងនៅ ក្នុងមូលដ្ឋាន រង្វង់គ្រួសារ និងសហគមន៍ រៀងៗខ្លួន ដើម្បីរួមចំណែកធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានការ អភិវឌ្ឍ ប្រកបដោយភាពស៊ីវិល័យ និងសុភមង្គល៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី

 

ព័ត៌មានដែលជាប់ទាក់ទង