អធិការ​ខណ្ឌ​កំបូល​បង្ហាញពីលទ្ធផលដែលសម្រេចបានក្នុងរយះពេល១៣ខែ​ របស់មន្ត្រីក្បាលពោះធំ ដែលធ្វេីការហ្វឹកហាត់កាយវប្បកម្ម​ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន.

(រាជធានី​ភ្នំពេញ)​: ដោយអនុវត្តតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌ កំបូលបានរៀបចំកម្មវិធីហាត់ប្រាណសម្រកក្បាលពោះទៅលើមន្ត្រី ដែលមានក្បាលពោះធំ ដោយចាប់តាំងពីពេលចាប់ផ្តើម រហូតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល ១៣ខែ កន្លងមក ហើយជាក់ស្តែងជាគោលការណ៍​មន្ត្រី​នៃ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​កំបូល​ ​របស់លោកបានដាក់គោលដៅហាត់ ជា៣ប្រភេទគឺ៖

១-មន្ត្រីស្ម័គ្រចិត្តហាត់ដើម្បីសុខភាព

២-មន្ត្រីស្ម័គ្រចិត្តហាត់ដើម្បីសម្រកក្បាលពោះ និងទម្ងន់

៣-មន្ត្រីស្ម័គ្រចិត្តហាត់ដើម្បីបំពេញបន្ថែមសាច់ដុំ

ជាមួយគ្នានោះអធិការដ្ឋាននគរបាលខណ្ឌកំបូលរបស់លោកក៏បានអញ្ជើញគ្រូបង្ហាត់ ដែលមានបច្ចេកទេសត្រឹមត្រូវយ៉ាងស្ទាត់ជំនាញដោយក្នុងមួយថ្ងៃហាត់ រយៈពេលចំនួន ១ម៉ោង ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសៅរ៍ ពីម៉ោង ១១:០០ នាទី ដល់ម៉ោង ១២:០០ នាទី ដោយមានការឧបត្ថម្ភពី ក្លឹបហាត់ប្រាណអាណាចក្រកំបូល ដែលមានទីតាំងស្ថិតនៅភូមិ ស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបាន យកចិត្តទុកដាក់ផ្តោតលើរបបអាហារប្រចាំថ្ងៃចំពោះមន្ត្រីដែលបាន ចូលរួមការហ្វឹកហ្វាត់នេះផងដែរ៕

ជាលទ្ធផលលោកសង្កេតឃេីញថាមន្ត្រីដែលមានក្បាលពោះធំ និងមានទម្ងន់លើសឃើញថាមានការប្រែប្រួលរាងកាយបានលទ្ធផលល្អគួរឱ្យកត់សម្គាល់​ ហេីយទិសដៅបន្តទៀតក្រុមមន្ត្រីនៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល​រវស់លោកនិងខិតខំហាត់បន្តដើម្បីសម្រក់ទម្ងន់ឱ្យដល់គោលដៅ ពង្រឹងរាងកាយ និងស្មារតីក្នុងការបម្រើប្រជាពលរដ្ឋក្នុង និងក្រៅ មូលដ្ឋាន៕

ជាចុងក្រោយលោកអធិការដ្ឋាននគរបាលខណ្ឌកំបូល​ សូមថ្លែងអំណ គុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់ ឱកាស និងពេលវេលាសម្រាប់ថែទាំសុខភាពចំពោះមន្ត្រីក្រោម ឱវាទ សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង ប្រជាពលរដ្ឋប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​កំបូល

 

ព័ត៌មានដែលជាប់ទាក់ទង