អភិបាល​ខេត្ត​ព្រះសីហនុ​ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺជាកិច្ចការអាទិភាពដែលត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។​

(ខេត្ត​ព្រះសីហនុ)​: មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុប និង ដាក់ទិសដៅការងារបន្តរបស់ក្រុមការងារទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិកានៃអគ្គលេខាធិ ការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​សង្កត់​ចំៗយ៉ាងដូចនេះថា​ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺជាកិច្ចការអាទិភាពដែលត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខរាជ រដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យបន្តត្រួតពិនិត្យ និងវាយតម្លៃទីតាំងដែលស្នើសុំភ្ជាប់សេវាអ៊ីនធឺណិតក្នុងកម្រិតខ្ពស់ ជាពិសេសចាប់ពី ១០០GB ឡើងទៅ ព្រមទាំងការតភ្ជាប់បណ្តាញ អគ្គិសនី ទឹកស្អាត និងសេវាសាធារណៈផ្សេងៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។

ទន្ទឹម​នឹងនោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួម សម្អាត Online Scams ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយ រាយការណ៍តាមរយៈលេខទូរស័ព្ទ 092 557 1171។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដែលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការ បង្ក្រាបបទល្មើស Online Scams។ ក្រុមការងារបានចុះត្រួតពិនិត្យ និងបិទទីតាំងពាក់ព័ន្ធជាច្រើន ដើម្បីធានាថាមិនមានការប្រព្រឹត្តបទ ល្មើសឡើងវិញ។

ឯកឧត្តមបណ្ឌិត យ៉េត វីណែល ក៏បានវាយតំលៃខ្ពស់ និងធ្វេីការថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ តំណាងអយ្យការ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ យ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើស Online Scam ប្រកបដោយ ប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់៕

លេីសពីនេះឯកឧត្តមបណ្ឌិត​ យ៉េត វីណែល អគ្គលេខាធិកានៃអគ្គលេខាធិ ការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិ ការដ្ឋាន គ.ប.ឆ.ប​ បានបញ្ជាក់ថា ចំពោះទីតាំងការស៊ីណូ ណាដែលរក ឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការចាប់បង្ខាំង ឬជំរិតទារប្រាក់ ក្រុមការងារនឹងចាត់វិធានការតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ និងផ្តន្ទាទោស តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការកើតមានឡើងវិញនៃបទល្មើសទាំងនេះ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

ព័ត៌មានដែលជាប់ទាក់ទង