ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែន និង សន្តិសុខជាតិ

(រាជធានី​ភ្នំពេញ)​: ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល បានដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិ ឆ្នាំ២០២រាលអធិបតីភាពឯកឧត្តមអតីសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកប្រព័ន្ធ ថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើត ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន គូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹង ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃ ការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូល ប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា។

ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្ម ឌីជីថល ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៃរាជរដ្ឋាភិបាលនីតិកាល ទី៧។

បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដើម្បីឆ្លើយតបទៅនឹង បដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាន នូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាពខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែក ភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បី ធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅ ប្រើប្រាស់ដោយខុសច្បាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំ ឱ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីបង្កើនល្បឿន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ ដល់អ្នកដំណើរ ផ្សារភ្ជាប់គ្នារវាងការពង្រឹង សន្តិសុខ និងការផ្តល់សេវាប្រកបដោយភាពរួស រាយរាក់ទាក់ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ខ្ពស់។

ការបន្តស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវឌ្ឍនៃ បច្ចេកវិទ្យា ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក និងការសហការជិតស្និទ្ធជាមួយ អង្គការអន្តរជាតិ ប្រទេសជាមិត្ត និងស្ថាប័ន ពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងព័ត៌មាន សំដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងធានាសន្តិសុខ សុវត្ថិភាពព្រំដែន ជាតិ ក៏ជាចំណុចដែលប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យយកចិត្តទុកដាក់ផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​ក្រសួង​មហាផ្ទៃ​

 

 

ព័ត៌មានដែលជាប់ទាក់ទង