សម្តេចតេជោ​ ហ៊ុន​ សែន​ ចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ​ និងប្រមាថជាតិ។

(រាជធានី​ភ្នំពេញ)​:នៅវេលាព្រឹកថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:​

សម្តេច​តេជោ​: អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។

ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ

ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់

តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់

ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។

ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦​ក្រោយ​ ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។

ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។

អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕

 

ផ្សាយ​:ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង