ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អំពាវនាវដល់អ្នកដែលបានទិញទំនិញ សាច់ប្រហិតគ្រប់ប្រភេទដែលខូចគុណភាព ពីយីហោឬម៉ាក TSP ដែលមានទីតាំងស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កុំយកទៅចែកចាយឬលក់បន្ត និងសូមផ្តល់ កិច្ចសហការជាមួយសមត្ថកិច្ច ប្រគល់ទំនិញទាំងអស់នោះមកឱ្យ ក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ បញ្ចៀសកុំអោយប្រជាពលរដ្ឋ យកទៅបរិភោគ នាំឱ្យប៉ះពាល់ដល់សុខភាព(មានវីដេអូ) ។
(ខេត្តកណ្តាល): នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង ឃ្លាំងស្តុកទំនិញ សាច់បង្កក នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់អ្នកដែលបានទិញទំនិញ សាច់ប្រហិត (ប្រហិតសាច់ក្តាម នំប៉ាវ ហត ដក និងប្រហិតចម្រុះ១៣មុខ )គ្រប់ប្រភេទដែលខូចគុណភាព ពីយីហោឬម៉ាក TSP ដែលមានទីតាំងស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កុំយកទៅចែកចាយឬលក់បន្ត និងសូមផ្តល់ កិច្ចសហការជាមួយសមត្ថកិច្ច ប្រគល់ទំនិញទាំងអស់នោះមកឱ្យ ក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ បញ្ចៀសកុំអោយប្រជាពលរដ្ឋ យកទៅបរិភោគ នាំឱ្យប៉ះពាល់ដល់សុខភាព ។
ផ្សាយ:ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
🎥 រដ្ឋបាលខេត្តកណ្តាល
📷ប្រតិកម្មរហ័សខេត្តកណ្តាល














