លោក សួស សេរីសួស្តី ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំមជ្ឍមណ្ឌលសេដ្ឋាចន្ទ័ ក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ពិធីនេះដែរក៏មានវត្តមានពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោក-លោកស្រី និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រេីនរូបទៀត។
ពីវេទិកាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងសុន្ទរកថា និងធ្វេីរបាយការណ៍សង្ខេបអំពីសមិត្ថផលនានាដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំកន្លងមក នឹងបានកំពុងធ្វេីអភិវឌ្ឍន៍បន្តទៀត។
ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វេីរបាយការណ៍សង្ខេបអំពីការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onling Scams) និងការចុះត្រួតពិនិត្យតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងខេត្តព្រះសីហនុ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបរវរអធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំរៀបចំផែនសកម្មភាព ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams) ដោយបានរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការ ដឹកនាំការបង្ក្រាប និងលេខាធិការដ្ឋានចំនួន១។
ឯកឧត្តម ម៉ាង ស៊ីណេត បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះ លោក សួស សេរីសួស្តី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ មកកាន់ មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍរីកចម្រើន នឹងសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
លោក សួស សេរីសួស្តី ដែលបានផ្ទេរភារកិច្ចពីអភិបាលរង នៃគណ:អភិបាលខេត្តក្រចេះ មកកាន់ជាអភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុនាព្រឹកនេះ ក៏បានធ្វេីបានបេ្តជ្ញាគោព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ជាពិសេសច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងខិតខំរួមចំណែកបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព លទ្ធភាព និងយកចិត្តទុក ដាក់អនុវត្តតួនាទី ភារកិច្ច ក្នុងការអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើន រុងរឿងបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាព និងសុខុមាលភាពជូនប្រជាជន។
ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសេីចំពោះ លោក សួស សេរីសួស្តី ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងផ្ទេរភារកិច្ចមកកាន់ខេត្តព្រះសីហនុ ឯកឧត្តមក៏បានផ្តាំផ្ញេីដល់អភិបាលរងថ្មីលេីទឹកដីខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងធ្វេីការអោយអស់ពីសមត្ថភាព ក្នុងការបំរេីជូនប្រជាពលរដ្ឋ និងដេីម្បីរួមចំណែកសម្រេចភារកិច្ចថ្មីៗរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅបម្រេី និងផ្តល់សេវាជូលពលរដ្ឋប្រកបដោយក្តីជឿជាក់ និងមានប្រសិទ្ធភាព។
ផ្សាយ:ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
















