ករណីចាក់ដីចូលមាត់ច្រាំងទន្លេ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ សាងសង់សំណង់រឹង បុកគ្រឹះ យកមាត់ច្រាំងទន្លេ បានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់ អាងមានលុយមានមានសិទ្ធិសាងសង់បំពានច្បាប់ឬយ៉ាងណា?? ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំក្រុងអរិយក្សត្រ ខេត្តកណ្ដាល វគ្គ១


ផ្សាយចេញថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦

បុគ្គលមានលុយ  ទើបអាចធ្វើបាន ទីតាំងចាក់ដីចូលច្រាំងទន្លេរ ស្ថិតនៅក្រុងអរិយក្សត្រ ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ ឬកំពុងដេកលុងបណ្ដែតបណ្ដោយឱ្យបុគ្គលឆ្លៀតឱកាសរំលោភបំពានលើដីមាត់ច្រាំងទន្លេសាធារណរដ្ឋ បានយ៉ាងគឃ្លើននិងច្បាប់។
តើការចាក់ដីចូលមាត់ច្រាំងទន្លេខាងលើ មានលិខិតអនុញាត ឬមួយយ៉ាងណា? ប្រហែលជាខ្លាចឥទ្ធិពលនិងទឹកលុយម្ចាស់ទីតាំងខាងលើហើយទេដឹង

សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

ក្រុងអរិយក្សត្រ! ករណីចាក់ដីចូលច្រាំងទន្លេរំលោភបំពានយកដីមាត់ច្រាំងទំនេរធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាក់ស្ដែង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីរពលរដ្ឋ នៅរសៀលថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៦នេះ ក្រុមការងារសារព័ត៌មានASENA DAILY យើង ខ្ញុំបានចុះទៅដល់ទីតាំងកន្លែងជាក់ស្តែង និងបានឃើញថាពិតជាមានការចាក់ដី សាងសង់សំណង់រឹងរំលោភ ចូលមាត់ច្រាំងទន្លេពិតប្រាកដមែន

​សូមសំណូមពរយ៉ាងទទូចដល់៖ អាជ្ញាធរក្រុងអរិយក្សត្រ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចុះទៅត្រួតពិនិត្យមើលទីតាំងការដ្ឋានខាងលើនេះជាបន្ទាន់ ថាតើការសាងសង់លយចូលចំណីទន្លេដ៏ជ្រៅបែបនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?
​ប្រជាពលរដ្ឋ និងសាធារណជន រង់ចាំមើលការបកស្រាយ និងចំណាត់ការតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជុំវិញករណីសំណង់លយចូលទន្លេមួយនេះដោយក្តីសង្ឃឹម។

អង្គភាពសារព័ត៌មានASEAN DAILY យើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ  សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលមាត់ច្រាំងទន្លេ ទាំងបំពាន រំលោភលើដីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិរដ

យោងតាមរូបភាពនិងវីដេអូដែលអង្គភាពសារព័ត៌មានយើង បានចុះថតយករូបភាពបាន និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដី រំលោភបំពានចូលមាត់ច្រាំងទន្លេរំលោភបំពានចូលដីច្រាំងទន្លេខាងលើ  រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។  យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។  យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។

អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញសូមមេត្តាជួយបើកបង្ហាញម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងសាងសង់សំណង់រំលោភបំពានចំណីដីរដ្ឋដែលមានទីតាំងដូចខាងលើ ហើយកំពុងសាងសង់  ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្ដោយប៉ុន្មានម៉ែត្រដោយក្ដីអនុគ្រោះ

អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្មើសុំឯកឧត្តម  ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមមេត្តាជួយពិនិត្យមើល ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ

អង្គភាពសារព័ត៌មាន ASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន  អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាញុះញង់ទៅលើស្ថាប័នឬអង្គភាពពាក់ព័ន្ធណាឡើយនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង