លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ និងមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ លោកស្រី ថុង សារ៉េម ជំនួយការភូមិ១ បានទៅចូលរួមក្នុងពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះខាត ០១គ្រួសារ ក្នុងក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ និងមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ លោកស្រី ថុង សារ៉េម ជំនួយការភូមិ១ បានទៅចូលរួមក្នុងពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ចំនួន០១គ្រួសារ ដល់លំនៅដ្ឋាននៃសព ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ របស់ក្រុមការងារចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបច្ច័យចូលបុណ្យ ប្រគល់ជូនគ្រួសារនៃសព សរុបបច្ច័យបុណ្យចំនួន ៥៥០,០០០រៀល។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានជួយម៉ៅទិញនំ ពីប្អូនស្រីម្នាក់ដែលរែកដើរលក់នៅតាមផ្ទះ និងជូនថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាកចូលរួមក្នុងកម្មវិធីបុណ្យនេះផងដែរ៕
ផ្សាយ:ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)







