ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ គណៈប្រតិភូខេត្តព្រះសីហនុ នាំយកនូវគ្រឿងចក្រ អេស្កាវ៉ាទ័រ ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ ព្រមទាំងបានសំណេះសំណាល សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់វីរកងទ័ព និងគ្រួសារ វីរកងទ័ពនៅសមរភូមិមុខ ទិសឧត្តរមានជ័យ។

(ខេត្តឧត្តរមានជ័យ)​: ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ គណៈប្រតិភូខេត្តព្រះសីហនុ នាំយកនូវគ្រឿងចក្រ អេស្កាវ៉ាទ័រ ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ ព្រមទាំងបានសំណេះសំណាល សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់វីរកងទ័ព និងគ្រួសារ វីរកងទ័ពនៅសមរភូមិមុខ ទិសឧត្តរមានជ័យ។

ក្នុង​ឱកាស​នោះដែរ​ ឯកឧត្តម​ អភិបាល​ខេត្ត​ព្រះសីហនុ​ ក៏បានពាំនាំនូវការសាកសួរសុខទុក្ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន​សែន​ ប្រធាន​ព្រឹទ្ធសភា​ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី,​សម្តេច​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ជំទាវ​ ​ពេជ ចន្ទ​មុនី្ន​ ដែលជានិច្ចកាលលោកទាំងបួនតែងតែគិតគួរពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពការពារ​បូរណ​ភាពទឹកដី​យេីង។

អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលផ្តល់ជូន កងពលតូចអន្តរាគមន៍លេខ៤ តាមរយះ ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ នៅពេលនេះ​រួមមាន: អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស ត្រីចំហុយ ៣០០គីឡូ ក្រាម ជ្រូក សាច់ ៣ក្បាល ត្រីងៀតសមុទ្រ ១០០គីឡូក្រាម ភេសជ្ជៈ ៤០កេស នំសណ្ដែកដី ២០០ថង់ អេស្កាវ៉ាទ័រ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកាចំនួន

៤០លានរៀល។ ចំណែកកងពលតូចលេខ២ ក៏ទទួល បានអង្ករ ទឹកសុទ្ធ ត្រីចំហុយ និងសម្ភារចាំបាច់ផ្សេងៗ ជាច្រើនផងដែរ។

គួររំលឹកផងដែរថា នេះគឺជាលើកទី៣ហើយក្នុងឆ្នាំ២០២៦ ដែលអំណោយរបស់សម្តេចធិបតី និងលោកជំទាវ

បណ្ឌិត ត្រូវបាននាំយកទៅឧបត្ថម្ភដល់វីរកងទ័ពជួរ មុខ បន្ទាប់ពីការឧបត្ថម្ភលើកទី១ នៅខែកុម្ភៈ និងលើកទី២ នៅខែមេសា កន្លងមក ដែលបង្ហាញ់អោយឃេីញពីការគោរពស្រឡាញ់ និងកការយកចិត្តទុកដាក់ គាំទ្រជាបន្តចំពោះកងកម្លាំងការពារជាតិ៕

 

ផ្សាយ​:ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង