ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំ អគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

(ខេត្តសៀមរាប): ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុល អាស៊ាន លើកទី២៩ រៀបចំនៅខេត្តសៀមរាប នា ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចាត់ទុកកិច្ចប្រជុំនេះ ថាជា ការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗរួម ដែលជាតួនាទី ភារកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបានឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សំដៅចំៗលើការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់ទម្រង់នៃ បទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការលេចឡើងនូវបទល្មើសមិន ប្រពៃណី ពិសេសបទល្មើសបច្ចេកវិទ្យា និងការ ឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជា ហានិភ័យចំពោះប្រទេសមួយចំនួន និងសម្រាប់ តំបន់ទាំងមូលផងដែរ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើអង្គប្រជុំ លើកទី២៩ នេះ បន្តយកចិត្តទុកដាក់ក្នុងការធ្វើ បច្ចុប្បន្នភាព និងស្រាវជ្រាវ ដើម្បីបង្កើតថ្មីនូវ ប្រព័ន្ធបច្ចេកវិទ្យាទំនើប សំដៅលើកកម្ពស់ ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែន ការងារ អន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ស្របតាម បរិបទថ្មីនៃយុគសម័យឌីជីថល ដើម្បីពង្រឹងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋ ដែល កាន់តែមានលក្ខណៈស្មុគស្មាញ និងកាន់តែ ទំនើប ដូចជា៖ អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបានរីករាលដាល នៅក្នុងតំបន់អាស៊ានរបស់យើង ដោយយើងមិន អាចមើលរំលងបានឡើយ។
យោងតាមរបាយការណ៍ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ អគ្គនាយដ្ឋានអន្តោប្រវេសន៍ និងជាប្រធាន អង្គប្រជុំ កិច្ចប្រជុំ DGICM លើកទី២៩ និង កិច្ចប្រជុំពាក់ព័ន្ធនេះ បានបង្ហាញអំពីសមិទ្ធផល រយៈពេល ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ ចាប់តាំង ពីវេទិកា DGICM។
វេទិកានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការ សម្រួលដល់ការធ្វើដំណើរ និងការបង្ការ ទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋ កម្មឆ្លងដែននានា កាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំទាំងនោះ រួមមាន៖ ១. កិច្ចប្រជុំថ្នាក់ ប្រធានច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗនៃ អាស៊ាន លើកទី៩ (9th AMICF) ២. កិច្ចប្រជុំ ថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធ មនុស្ស លើកទី៥ (5th HSU) ៣. កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍ អាស៊ាន លើកទី២១ (21st AllF) ៤. កិច្ចប្រជុំ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធាន កុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ៥. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលី លើកទី២១ (21st DGICM + Australia) និងទី៦. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួន ទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិក និងភាគីពិគ្រោះយោបល់។
បើតាមឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ កម្ពុជា កិច្ចប្រជុំឆ្នាំនេះ កម្ពុជា បានកំណត់យក ប្រធានបទ ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថលនិង នវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់ អាស៊ានដែលមានសុវត្ថិភាព និង សមាហរណកម្ម” ស្របនឹងបរិបទបច្ចុប្បន្ននៃ ការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មី ៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និង ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ ប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំង ដៃគូពិគ្រោះយោបល់ អូស្ត្រាលី សាធារណរដ្ឋ ប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏ ដូចលេខាធិការដ្ឋានអាស៊ាន ដែលមានវត្តមាន នៅក្នុងអង្គប្រជុំ និងបានជូនពរឱ្យកិច្ចប្រជុំ ជូនពរឱ្យកិច្ចប្រជុំ DGİCM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល ដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដំណើរការទៅដោយរលូន និងទទួលបាន លទ្ធផលជាផ្លែផ្កា តាមកម្មវិធី និងរបៀបវារៈ ដែលបានគ្រោងទុក៕
ផ្សាយ:ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ឯ.ឧអភិសន្តិបណ្ឌិតសសុខា(ឆាណែល)








