(ទីស្ដីការក្រសួងមហាផ្ទៃ)៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់អង្គភាព។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី៖
- ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ
- ឯកឧត្តម ទីប្រឹក្សាក្រសួង
- សមាសភាពចូលរួមសរុបចំនួន ១០ រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបូកសរុប និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងខែចាស់ ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីដាក់ចេញនូវទិសដៅការងារគន្លឹះៗសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
