អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅតាមអូរប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងក្រុងកំពង់សោម។​

(ខេត្តព្រះសីហនុ)​: នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ មន្ត្រី​ក្រោមឨ​វាទ​ចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅតាមអូរប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងក្រុងកំពង់សោម។

ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បានផ្ញេីសារ​អំពាវនាវ​ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់សូមចូលរួមទាំងអស់គ្នាកុំបោះចោលសំរាមផ្តេសផ្តាស ចូលក្នុងអូរប្រឡាយដែលធ្វើឱ្យមានការកកស្ទះផ្លូវទឹកហូរ​ ដែលអាចបង្កអោយជន់លិច។

សូម​បញ្ជាក់​ផងដែរថាកាលពីប៉ុន្មានថ្ងៃមុនស្ទេីតែគ្រប់ភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ​បានទទួលរងនៅឥទ្ធិពលព្យុះភ្លៀងយ៉ាងខ្លាំងដែលធ្វេីអោយតំបន់មួយចំនួនទទួលរងការលិចលង់​ ប៉ុន្តែស្ថានភាពបែបនោះបានត្រលប់ទៅសភាពដេីមវិញប៉ុន្មានម៉ោងក្រោយមេឃបានរាំង។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំនាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង