ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះ ពិនិត្យស្ថានភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទ នៅស្រុកស្ទឹងហាវ

 

(ខេត្តព្រះសីហនុ)​: នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទ នៅស្រុកស្ទឹងហាវ។

​ឆ្លៀត​ក្នុងឨកាស​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏បានធ្វេីការសំណេះសំណាលជាមួយបងប្អូនប្រជានេសាទប្រកបដោយទឹកមុខស្រស់ស្រាយ ជិតស្និទ្ធ​ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ព្រែកឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងបានណែនាំពីរបៀបការពារថែទាំត្រីរបស់ពួកគាត់ និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងអំឡុងពេលមានភ្លៀង ធ្លាក់ក្នុងរដូវវស្សានេះ។

សូម​បញ្ជាក់​ថាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរដែលមាន សក្តានុពលសេដ្ឋកិច្ចសំខាន់, ភូមិសាស្ត្រនេះអំណោយផល យ៉ាងខ្លាំងដល់វិស័យនេសាទសមុទ្រ ដែលជាប្រភពចំណូល ចម្បងរបស់ប្រជាពលរដ្ឋក្នុងតំបន់ ទាំងការនេសាទបែបលក្ខណៈគ្រួសារ និងសហគមន៍។

ស្រុកស្ទឹងហាវ​ស្ថិតនៅប៉ែកខាងលិចនៃខេត្តព្រះសីហនុ ដែលមាន ចម្ងាយជាមធ្យមប្រហែល 20 km ពីសាលាក្រុង​ព្រះសីហនុ​មានព្រំប្រទល់ខាងជើង ជាប់ស្រុកស្រែអំបិល (ខេត្តកោះកុង)ខាងត្បូង ជាប់ក្រុងព្រះសីហនុខាងកើត ជាប់ស្រុកព្រៃនប់ និងស្រុកកំពង់សិលា។

 

ផ្សាយ​:ថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​:ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង