ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណ ផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា

នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការ ផលិតផល «ទុរេនបែកអន្លង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់ តំម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្ម ខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និង ក្រៅប្រទេស។

ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែក លើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើន ទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីរភាពរបស់ សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លង ក្នុងខេត្តកំពង់ចាម ជាពិសេសគឺជាយុទ្ធនាការមួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុង ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយ និរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារ អន្តរជាតិ។

 

ផ្សាយ​:ថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង