ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញចុះជួបសំណេះសំណាល និងធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញចុះជួបសំណេះសំណាល និងធ្វើវេទិកាសាធារណៈជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តស្វាយអាត់ ស្ថិតក្នុងឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិទាំង ៥ ក្នុងឃុំជ្រៃ សរុបចំនួន ១៩៥នាក់។
វេទិកាសាធារណៈនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ដើម្បីជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ ក៏ដូចជាដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីធានាបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។
