ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យប្លង់មេគម្រោងកែលម្អ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ

(ខេត្តព្រះសីហនុ): រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យប្លង់មេគម្រោងកែលម្អ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ កិច្ចប្រជុំធ្វេីឡេីងនៅសាខាសាលប្រជុំតូចរបស់មន្ទីរគណ:បក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដោយមានការអញ្ជេីញពីសំណាក់អភិបាលរងខេត្ត/ក្រុង ប្រធានមន្ទីរ នាយក-នាយករងរដ្ឋបាលខេត្ត មេភូមិ/ឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ពន្ធជាច្រេីនរូបទៀត។
កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យប្លង់មេគម្រោងកែលម្អ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ នេះត្រូវបានពិនិត្យ និងសិក្សាយ៉ាងយកចិត្តទុកដាក់អំពីផលប៉ះពាល់ និងស្ថានភាពសង្គមស្រង់ស្ថិតិប្រជាលរដ្ឋ និងអាជីវករដែលកាន់កាប់ និងប្រើប្រាស់ដី បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ក្នុងរមណីយដ្ឋាន ក្បាលឆាយទាំងមូល។
ខេត្តព្រះសីហនុរំពឹងថារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យទាក់ទាញនៃទេសភាពក្នុងស្រុកមួយនេះអាចនឹងធ្វើឲ្យអ្នកទស្សនាជាតិ និងអន្តរជាតិដែលមកសំរាកលំហែកំសាន្តមិនអាចបំភ្លេចបានពីភាពស្រស់ឆើតឆាយរបស់វាបន្ទាប់ពីគម្រោងកែលម្អមួយនេះបានរៀចចំរួចរាល់នាពេលអនាគត។
ផ្សាយ:ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាង ស៊ីណេត/Mang Sineth






